ឌួង ហ្សូ​រី​ដា អំពាវនាវ​ឲ្យ​មហាជន ​ជួយ​ស្វែងរក​ម៉ូតូ​ចោរលួច​ ដោយ​អស់​ជំនឿ​លើ​ប៉ូលិស​សង្កាត់​ទឹកល្អក់​៣

ភ្នំពេញ ​៖​ ថ្មីៗ​នេះ​ ម៉ូតូ​១​គ្រឿង​របស់​បុគ្គល​ផ្នែក​លក់​ហាង មុទិតា​ ​ ត្រូវ​បាន​ចោរ​ជើង​ឆើត​ធ្វើ​សកម្មភាព​លួច​កាត់​ក​ទាំង​ថ្ងៃត្រង់​យកទៅ​ដោយ​សុវត្ថិភាព។ ករណីនេះ​ បានធ្វើ​ឲ្យ​កញ្ញា ឌួង ហ្សូ​រី​ដា ​បង្ហាញ​អារម្មណ៍​ហួសចិត្ត​ខ្លាំង ​និង​និយាយ ពី​ការ​អស់ជំនឿ​ជាក់​លើ​សមត្ថកិច្ច​សង្កាត់​ទឹកល្អក់​៣​ផងដែរ។

តារា​ស្រី​កញ្ញា ឌួង ហ្សូ​រី​ដា បាន​និយាយថា បើ​បងប្អូន​ណា​រក​ម៉ូតូ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1HM-0139 ឃើញ ខ្ញុំ​នឹង​ជូន​ជា​សគុណ​ចំនួន​ទឹកប្រាក់​៥០០​ដុល្លារ​ ប្រសិនបើ​ការធ្វើការ​របស់​ប៉ូលិស​សង្កាត់​ទឹកល្អក់​៣​នេះហើយ​នៅតែ​ស្ងាត់​ស្ងៀមឈឹង​រក​មិនឃើញ។ ម៉ូតូ​បុគ្គលិក​ផ្នែក​ដឹក​អីវ៉ាន់​របស់​ហាង មុទិតា យើងខ្ញុំ​ត្រូវបាន​ចោរ​ចូល​លួច​ជិះ​យក​ទៅ​បាត់​រត់​តាម​មិនទាន់បាន​ត្រឹម​មើល​តាម Cameara សុវត្ថិភាព​។​

កញ្ញា ឌួង ហ្សូ​រី​ដា បាន​បន្តថា​ សាហាវ​ខ្លាំង​តែម្តង​លោក​ចោរ​នៅ​ម្តុំ​ហាង​មុទិតា​ផ្លូវ​ទេព​ផន​។​នេះ​ឬ ភូមិ ឃុំ មាន​សុ​វត្ថិភាព ? សូម​ផ្តល់យោបល់​ម្នាក់​មួយ​អោយ​ខ្ញុំ​ថា​តើ​គួរ​ប្តឹង​ទៅខាង​ណា​ទៀត​ទើប​ការរកឃើញ​មុខសញ្ញា​ចោរលួច​នេះ​ អោយឃើញ​ព្រោះ​ម៉ូតូ​ម្តុំ​ហាង​ខ្ញុំ​នេះ​លក្ខណ​:​បាត់​រាល់​អាទិត្យ ម្ចាស់​ម៉ូតូ​ទៅប្តឹង​រហូត តែ​ដូចជា​ស្ងាត់ឈឹង​រក​មិនឃើញ​។​

តារា​ស្រី​កញ្ញា ឌួង ហ្សូ រី​ដា បាន​លើកឡើងថា​អញ្ចឹង​គួរតែ​ទៅប្តឹង​កន្លែង​ណា​ទៀ​តទៅ ព្រោះ​ខ្ញុំ​ពិតជា​មិនសូវ​យល់ដឹង​អំពី​ការ​ធ្វើការ​របស់​មន្ត្រី​ពាក់ព័ន្ធ​ទេ សូម​ផ្តល់យោបល់​ផង ព្រោះ​គ្រាន់តែ​ជា​ប្រជាជន​ធម្មតា​ ហើយ​សង្ឃឹមថា​ការអនុវត្ត​​ទ្រឹស្តី “​ភូមិ ឃុំ មាន​សុ​វត្ថិភាព​” មាន​ប្រសិទ្ធភាព​អោយ​ដូច​និយាយ​ផង​។​

សូមបញ្ជាក់ថា ​កញ្ញា ឌួង ហ្សូ​រី​ដា ក្រៅតែពី​ការបង្ហាញ​អារម្មណ៍​ហួសចិត្ត​ និង​អស់​ជំនឿ​ប៉ូលិស​សង្កាត់​ទឹកល្អក់​៣​ក្នុងការ​អន្តរាគមន៍​ជួយ​ស្វែងរក​ម៉ូតូ​ដែល​បាត់​មកវិញ​នោះ​ នាង​ក៏បាន​ធ្វើការ​ប្រកាស​អំពាវនាវ​ដល់​មហាជន​ដែល​បាន​ប្រទះឃើញ​ភិនភាគ​ម៉ូតូ​ត្រូវ​ចោរលួច​ខាងលើ​ឲ្យ​ផ្តល់ដំណឹង​និង​ព័ត៌មាន​ដល់​ខ្លួន​នោះ​ នាង​នឹង​ផ្តល់​ថវិកា​លើកទឹកចិត្ត​ចំនួន​៥០០​ដុល្លារ​ទៀតផង៕

Related posts

Leave a Comment