ជុំ លី​ណូ បញ្ចេញ​សារ​មួយ​ប្រយោគ​ថា ​សិល្បៈ​ខ្មែរ​សព្វថ្ងៃ​មានតែ​បរិមាណ ​តែ​គុណភាព​គ្មាន​ទេ

ភ្នំពេញ​ ៖ ជា​ការពិត​បច្ចុប្បន្ន​កំពុង​តែ​មាន​តារា​សិល្បៈ​ប្រុស​-​ស្រី​របស់​ខ្មែរ​ជាច្រើន​ បាន​បង្ហាញ​វត្តមាន​រះ​បណ្តែត​ខ្លួន​នៅលើ​វិថី​សិល្បៈ​ដើម្បី​ប្រជែង​យក​ទីផ្សារ ​ពី​តារា​ចាស់ៗ​ដែល​មាន​សមត្ថភាព​មួយចំនួន​មិនថា ​តែ​វិស័យ​ចម្រៀង​ឬ​សម្តែង​នោះ​ឡើយ។

ជុំវិញ​រឿងនេះ​ហើយ​ ទើប​ធ្វើ​ឲ្យ​តារាចម្រៀង​ប្រុស​លោក ជុំ លី​ណូ បានចេញ​សារ​រិះគន់​ដោយ​មិន​សំចៃមាត់​ថា​ សិល្បៈ​សព្វថ្ងៃ​មានតែ​បរិ​មាណ​តែ​យកគុណ​ភាពមិន​បានឡើយ​។​ ទស្សនៈ​របស់លោក ជុំ លី​ណូ នេះ​ បានធ្វើ​ឲ្យ​អ្នក​ចូលចិត្ត​លេង​បណ្តាញ​សង្គម​ជាច្រើន​បង្ហាញ​ការគាំទ្រ​និង​យល់​ស្របតាម​គំនិត​របស់​លោក​ផង​ដែរ។

សូម​បញ្ជាក់​ថា​ តាម​ការ​កត់សម្គាល់​ឃើញ​ថា​ ទីផ្សារ​សិល្បៈ​របស់​ខ្មែរ​បច្ចុប្បន្ន​ កំពុង​តែ​មាន​ចំនួន​កើន​ឡើង​នូវ​តារា​ប្រុស​-​ស្រី​វ័យក្មេង​ជាច្រើន​នោះ​ បាន​ធ្វើ​ឲ្យ​តារា​ចម្រៀង​លោក ជុំ លី​ណូ ថ្លែង​សារ​មួយ​ប្រយោគ​យ៉ាង​ខ្លី​តែ​មាន​ន័យ​ចាក់​ ដោត​បាញ់​ចំ​បេះដូង​អ្នក​សិល្បៈ​របស់​ខ្មែរ​ទាំងនោះ​ជុំវិញ​ករណី​នេះ៕

Related posts

Leave a Comment