ក្តៅ​ចិត្ត​ពេក ​ខ្ញុង ​​ពន្លះ​មួយ​ទំហឹង​លើ​បុរស​ម្នាក់

ភ្នំពេញ ​៖​ បន្ទាប់ពី​មានការ​​​រិះគន់​ដោយ​ទទឹងទិស​ពី​សំណាក់​បុរស​ម្ចាស់​Account Facebook​ម្នាក់​ស្របពេល ​ដែល​តារា​កំប្លែង​ស្រី​អ្នកនាង ខ្ញុង បង្ហាញ​សកម្មភាព​ជូន​កាដូរ​រថយន្ត​​​ដល់​លោក​ឪពុក​ជាទី​ស្រលាញ់​របស់​ខ្លួន​នោះ ​បាន​ធ្វើ​ឲ្យ​តា​ស្រី​រូបនេះ ​បង្ហាញ​ការមិន​ពេញចិត្ត ​និង​ថែមទាំង​ឆ្លើយតប​យ៉ាង​ចាស់ដៃ​វិញ។

ជាការ​កត់សម្គាល់​ប្រតិកម្ម​របស់​តារា​កំប្លែង​អ្នកនាង ខ្ញុំ នេះ​បាន​ធ្វើ​ឡើង ខណៈ​ម្ចាស់​Account Facebook មានឈ្មោះ Pharong Kpc បាន​រិះគន់​លើ​នាង​ថា មិន​ដឹង​ជា​កូន​ល្អ​ ឬ​តារា​ស្អី​ទេ​ នៅ​ខាងក្រៅ​មាន​ចរិត​​​ខ្លាំង​ណាស់។ ចង់​និយាយថា ​តារា​ល្បី​ធ្លាប់​ជួប​ស្គាល់​ច្រើន​ណាស់​ដែរ​ហើយ ពេល​គេ​ជួប​ម្តងៗ​ តែ​តារា​ម្នាក់​នេះ​លេង​ច​រិ​ត​ជាងគេ ​មិនដែល​បាន​ជួប​ទៀត។

ចំពោះ​ប្រតិកម្ម​តារា​ស្រី​អ្នកនាង ខ្ញុង បាន​លើកឡើង​ថា លោក​ឯង​ស្គាល់​ខ្ញុំ​មិន​ច្បាស់​ទើប​ហ៊ាន​ប្រើពាក្យ​ដូច​អត់​បាន​គិត​មុន​បែបនេះ​?​ រៀន​ស្គាល់​មនុស្ស​ម្នាក់​អោយ​ច្បាស់​ចាំ​វាយតម្លៃ​គេ​ទើប​ខ្លួនឯង​មានតម្លៃ។

អ្នកនាង​ក៏បាន​លើក​ការប្រៀបធៀប​ទៅនឹង​សម្ល​​នៅក្នុង​ឆ្នាំង​ថា ​មនុស្ស​ដែល​ទទួលទាន​ម្ហូប​១​ឆ្នាំង​គឺ​មិនអាច​មានចិត្ត​ដូចគ្នា​នោះឡើយ​ ពោលគឺ​តាម​ចំណង់​ចំណូលចិត្ត​ខុសគ្នា។ តារា​ស្រី​អ្នកនាង ខ្ញុង បាន​រៀបរាប់ថា ​មិន​ខុសគ្នា​នឹង​ខ្ញុំ​នោះ​ទេ​គឺ​មិនអាច​ផ្គាប់ចិត្ត​ឲ្យ​មនុស្ស​រាប់ម៉ឺន​នាក់មក​ស្រលាញ់​ឬ​ចូលចិត្ត​ទាំង​១​ម៉ឺន​នាក់​នោះឡើយ​ ហើយក៏​មិនដឹងថា​អ្នកណា​ស្អប់​និង​ស្រលាញ់​ដែរ​ ចំណែកឯ​ច​រិ​ត​ឫកពា​របស់​នាង​គឺ​សម្តែង​ក្នុង​កញ្ចក់​ទូរទស្សន៍​បែប​ណា​គឺ​នៅ​ក្រៅ​ច​រិ​ត​បែប​ហ្នឹង។

តារា​កំប្លែង​អ្នកនាង ខ្ញុង បន្តថា​ ថ្មីៗ​នេះ​មាន​ម្ចាស់​Account Facebook ម្នាក់​ដែល​អះអាង​ខ្លួន​ជា​អ្នកសិល្បៈ​ផង​នោះ​ សូម​ពិចារណា​ឡើងវិញ​ផង​ រាល់​ការចូលទៅ​Comment នៅក្នុង​រូបភាព​ដែល​ខ្ញុំ​ទិញ​រថយន្ត​ធ្វើជា​កាដូរ​ជូន​លោកឪពុក​កាលពី​ថ្មីៗ​កន្លងមកនេះ នេះ​ជា​ទឹកចិត្ត​របស់ខ្ញុំ​សម្រាប់​អ្នកមានគុណ ហើយ​មាន​មនុស្ស​រាប់ម៉ឺន​នាក់​គេ​បាន​សរសើរ​ចំពោះ​ទឹកចិត្ត​ខ្ញុំ ប៉ុន្តែ​ខុស​ទាស់​អ្វី​តែ​លោក​ឯង​ដែល​បាន​ចូល​ទៅ​ផ្ញើ​សារ​រិះគន់​ទង្វើ​ល្អ​ខ្ញុំ​ដូច្នេះ៕


Related posts

Leave a Comment